2023-06-13 08:06
380


ខេត្តប៉ៃលិន÷    តាមប្រភពពីសមត្តកិច្ចជំនាញនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា÷កាល់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង០០នាទី មានករណីកូនក្មេងលង់ទឹកស្រះស្លាប់ ម្នាក់ នៅចំណុចផ្លូវវាងក្រុង ស្ថិតនៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ។


សមត្តកិច្ចជំនាញបានបន្តថា÷ក្មេងដែលលង់ទឹកស្រះនោះមានឈ្មោះដូចខាង
ក្រោម÷១-ជនរងគ្រោះ ឈ្មោះ ខេង ចិត្រា ភេទប្រុស អាយុ០៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។
២-ឪពុកឈ្មោះ នួន មាន ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរកសិករ ម្ដាយឈ្មោះ ខែម ធា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិ/សង្កាត់ខាងលើ។
បើតាមសមត្តកិច្ចជំនាញនគរបាលក្រុងបានសួរពីដំណើររឿងហេតុ៖តាមការបំភ្លឺរបស់ឈ្មោះ ខែម សុីម ភេទស្រី អាយុ៥៧
ឆ្នាំ ត្រូវជាយាយជនរងគ្រោះថា.នៅវេលាម៉ោងប្រហែល០៨និង៣៥នាទី ថ្ងៃ/ខែ/ឆ្នាំដដែលចៅរបស់គាត់ចំនួន០២នាក់ប្រុស បានទៅអង្គុយស្ទូចត្រីនៅមាត់ទឹកស្រះមុខផ្ទះទំហំបណ្តាយ២៥ម៉ែត្រ ទទឹង២៥ម៉ែត្រ ជម្រៅប្រហែលជិត១០ម៉ែត្រ ជាមួយបងប្រុសឈ្មោះ ខេង សុផាត ភេទប្រុស អាយុ០៩ឆ្នាំ មុខរបរសិស្ស ពេលនោះបងប្រុសឈឺបត់ជើងធំបានរត់ទៅបន្ទប់ទឹកនៅផ្ទះ ពេលត្រឡប់មកពីបត់ជើងវិញក៏បាត់ប្អូនប្រុស ហើយរត់ទៅសួរយាយថាបាត់អាអូនទៅណាយាយ ទើបយាយដើររក២នាក់ចៅ ក៏ឃើញស្បែកជើងចៅនៅនឹងមាត់ទឹកស្រះ ក៏ខលទៅម្ដាយនឹងឪពុកជនរងគ្រោះ ពេលមក
ដល់ក៏ទាំងគ្នាចុះរាវរកជនរងគ្រោះក្នុងទឹកស្រះស្រាប់តែឃើញក៏លើកមកលើគោកតែកូនរបស់គាត់បានស្លាប់បាត់ហើយក៏ខលទូរសព្ទរាយការណ៍ជូនសមត្ថកិច្ចជំនាញប៉ុស្ថិ៍មូលដ្ឋានតែម្តង។
-សន្និដ្ឋាន៖សពត្រូវបានកម្លាំងជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ ធ្វើកោសល្យវិច័យ ពិនិត្យឃើញថាសពពិតជាស្លាប់ដោយសារលង់ទឹកស្រះ ពិតប្រាកដមែន។ សពកូនក្មេងដែលលង់ទឹកស្រះស្លាប់ក្រោយពីសមត្តកិច្ចមូលដ្ឋានបានចុះពិនិត្យរួច សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយ,ស សារឿន