2023-04-08 04:04
373

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអាខ្មៅ ប៊ុន ប៊ុនតិញ ប៉ុន្មានថ្ងៃមុននេះ បានសួរមកថា តើថ្ងៃណាលោក ហ៊ុន សែន តាមរករឿងអាត្មា? សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា អាខ្មៅ (ប៊ុត ប៊ុនតិញ) មិនមែនជាព្រះសង្ឃទេ វាគ្រាន់ជាក្មេងពាលហើយស្បង់ជីវទៅគ្រងទេ ឥឡូវអាខ្មៅរកលុយ ចំនួន១០ម៉ឺនដុល្លារដែលថា ជេម សុខ នឹងរកឱ្យឃើញ បើកាលណារកមិនឃើញទេ ហ៊ុន សែន នៅតែតាមជេរអាខ្មៅចឹង។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅជេម សុខថា «ជេម សុខអើយ (សុខ សុគន្ធ) ជួយទាលុយអាខ្មៅ» ឥឡូវឱ្យហៅថាព្រះសង្ឃយ៉ាងម៉េច? បើមុសាអញ្ចឹង ព្រោះវានៅសីលមួយកុំឱ្យមុសា ចុះបើអាខ្មៅវាមុសាបែបនេះ។ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា «បើចេញមកសុំទោស ok! បាន អញ! ហៅដេចគុណ ឱ្យតែចេញមកសុំទោស វាខួចបើមិនព្រមចេញមកសារភាពអារឿង១០ម៉ឺនដុល្លារ ដែលថាហ៊ុន សែន ផ្ញើឱ្យជេម សុខ ហៅសុខ សុគន្ធនេះ កុំសង្ឃឹមថា ឈប់រករឿងហែង អញតាមរករឿងរកហូត ទោះអញងាប់ទៅឋានក្រោមក៏នៅតាមរករឿងហែងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «អាខ្មៅនឹងកាលនៅស្រុកខ្មែរវាមានវត្តឯណា មិនដឹងញ៉ោះជាមួយអ្នកណាខ្លះ? ហើយវាចេះលើកទៅទៀតថា រាសីវាខ្ពស់ជាងរាសីឯងទៅទៀត អើ! រាសីឯងខ្ពស់តាមដំណើរនៅនឹងចុះយ៉ាងណាស់អាខ្មៅ។ បើចេញុំមកសុំទោស អត់ទេអាត្មានិយាយខុស អាហ្នឹងគឺថាអត់អោន ប៉ុន្តែបើមិនសងអាលុយនឹងអត់បានទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃមុនគ្រាន់តែគេនិយាយរឿងអ្នកមាន អ្នកក្រមកជេរហ៊ុន សែនដែរហើយទៅជេរខឹម វាសនា បានទៀត មិនដឹងខឹម វាសនាបានស្តាប់អាខ្មៅឬអត់»៕