2023-12-22 04:12
119

កំពត៖ ក្រុមហ្វូងសត្វផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ ១៥ទៅ២០ក្បាល ត្រូវបានប្រទះឃើញនៅក្នុងផ្ទៃសមុទ្រ ខេត្តកំពត ដែលមានអាយុប្រហែលចាប់ពី ២០ឆ្នាំឡើង។
  លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះថា បានឲ្យដឹងថាៈ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានរកឃើញហ្វូងផ្សោត ពណ៍ផ្កាឈូក (Pink Dolphin) ប្រមាណ ១៥ ទៅ២០ ក្បាល នៅខេត្តកំពត។
  នាយកនាយខណ្ឌ បានបញ្ជាក់ថាៈ ហ្វូងសត្វផ្សោត ពណ៌ផ្កាឈូកទាំងអស់នេះ មានអាយុប្រមាណ ២០ឆ្នាំ ហើយលោកនាយខណ្ឌ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទ ចូលរួមថែរក្សាការពារទាំងអស់គ្នា ដើម្បីឲ្យធនធានធម្មជាតិដ៏កម្រនេះគង់វង់សម្រាប់កូនចៅជំនាន់ក្រោយ៕