2023-07-11 03:07
192

ខេត្តស្វាយរៀង ៖ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត ចុះធ្វើសកម្មភាពយុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាជន នៅភូមិថ្នល់កែង និងនៅខាងមុខតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីស៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង 

សូមបញ្ជាក់ថា ៖ រសៀលថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តស្វាយរៀង បានដឹកនាំក្រុមការងារយុវជនគណបក្ស ដោយមានការចូលរួមពី លោក ហួត ឃាងវេង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ព្រមទាំងសកម្មជនយុវជនគណបក្សឃុំ-ស្រុក ចុះធ្វើការផ្សព្វផ្សាយពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោត ចែកខិតប័ណ្ណក្នុងវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត  នីតិកាលទី៧ ឆ្នាំ២០២២៣ នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសម្រេចបាន ៦៤ខ្នងផ្ទះ ស្មើនឹង ១៩២ នាក់។

ពេលល្ងាច បានដឹកនាំក្រុមការងារយុវជនចុះធ្វើការផ្សព្វផ្សាយពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោត ចែកខិតប័ណ្ណក្នុងវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២២៣ នៅខាងមុខតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីស៍ ស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ពេលបងប្អូនកម្មករចេញពីធ្វើការ៕