2023-08-17 11:08
131

 

រាជធានីភ្នំពេញ ៖ បុរសជនបរទសម្នាក់ បានបើករថយន្ដ Ford មួយគ្រឿង គេចពីម៉ូតូ បើកទៅបុកដើមឈើ និង បង្គោលភ្លើង បណ្ដាលអោយរថយន្ដរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនបរទសម្នាក់ បានបើករថយន្ដ Ford មួយគ្រឿង ដែលពាក់ស្លាកលេខ វៀតណាម 47c-211-19បើកតាមបណ្ដោយផ្លូវព្រះនរោត្ត លុះដល់ចំណុចកើតហេតុ គេចពីម៉ូតូ បើកទៅបុកដើមឈើ និង បង្គោលភ្លើង បណ្ដាលអោយរថយន្ដរងការខូចខាតយ៉ាងដំណំ តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត ៕