2024-02-16 09:02
78

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៤ លោក ជា ខេម៉ា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ មានប្រសាសន៍ថា មានក្រុមហ៊ុនឆ្នោតឡូតូចំនួន១០ ដែលបានធ្វើ អាជីវកម្មនោក្នុងមូលដ្ឋានខណ្ឌដូនពេញ សរុបមានចំនួន៨៨ទីតាំង។ប៉ុន្ដែក្នុងចំណោមក្រុមហ៊ុនទាំង១០ នោះ មានក្រុមហ៊ុនចំនួន៤ ប៉ុណ្ណោះ មានលិខិតអនុញ្ញាតិ ពុំទាន់អស់សុពលភាព ឯក្រុមហ៊ុន៦ទៀត លិខិតអនុញ្ញាតិបានអស់សុពលភាពហើយ ។

លោក  ជា ខេម៉ា បានណែនាំ ឲ្យ ចៅសង្កាត់ ម៉េប៉ុស្ដិ៍កំណត់ទីតាំងល្បែងស៊ីសង អាជីវកម្មឆ្នោតឡូតូ ទាំង៨៨ទីតាំង នេះជា ចំនួន ដែលសាលារាជធានីភ្នំពេញបានទម្លាក់ឲ្យ អញ្ចឹងយើងត្រូវពិនិត្យមើលកន្លែងទីតាំង ៨៨នោះថាតើ គាត់បញ្ឈប់ ឬគាត់នៅដំណើរការ ។ បើគាត់បញ្ឈប់គាត់មានរើ សម្ភារៈចេញហើយឬនៅ កម្លាំងរបស់យើងត្រូវពិនិត្យតាមដានលើការងារនេះឲ្យបានគ្រប់ពេលវេលា ជាប្រចាំ គឺធ្វើដូចភ្លៀងរលឹម ដើម្បីបំបាត់ចោលល្បែងស៊ីសងឲ្យអស់ពីក្នុងមូលដ្ឋានរបស់យើង។ ចំណែក ល្បែងស៊ីសងតាមអនឡាញ ជល់មាន់ លេងបៀរ  នៅតាមផ្សារ តាម ច្រកផ្លូវ តូចៗគឺមិនឲ្យមានលេង តទៅទៀតទេ យើងត្រូវតែបោសសំអាត  ចាប់ពីថ្ងៃនេះតទៅ ។ សង្កាត់ ប៉ុស្ដិ៍ ត្រូវផ្សព្វផ្សាយដល់ភូមិបន្ដដល់ប្រជាពលរដ្ឋឲ្យបានជ្រួតជា្រប មិនឲ្យមានលេងល្បែងស៊ីសង ល្បែងផ្សងសំណាង គ្រប់ប្រភេទគឺ មិនអនុញ្ញាតិឲ្យបន្ដទៀតឡើយ។       
        
លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានបញ្ជាក់ ថា ចំពោះ អាជីវកម្ម ឆ្នោតឡូតូ គឺនៅសល់តែ៤ក្រុមហ៊ុនប៉ុណ្ណោះ ដែល នៅមានសុពលភាព ដូចនេះ ក្រុមហ៊ុន ទាំង៤ អាចនៅបន្ដអាជីវកម្ម រហូតដល់ អស់សុពលភាព គឺដល់ ដើមខែវិច្ឆិកាឆ្នាំ២០២៤ នឹងត្រូវធ្វើការបិទទាំងស្រុងតែម្ដង ។

 សម្រាប់៦ក្រុមហ៊ុនដែល អស់សុពលភាព ត្រូវ បញ្ចប់មិនឲ្យមានលេងតទៅទៀតទេ ។ សូមកងកម្លាំងទាំងអស់រួមគ្នាអនុវត្តឲ្យចំគោលដៅ  កុំឲ្យខុសនីតិវិធី ធ្វើឲ្យសុក្រឹត្យ  ឲ្យស្របទៅនឹងអនុសាសន៍ របស់ថ្នាក់ដឹកនាំ។ 

ជាមួយនេះ ត្រូវយកចិត្តទុកដាក់ពិនិត្យ តាមដាននៅតាមក្លិបកំសាន្ដ ទីតាំងសប្បាយភាពផ្សេងៗ ក្រែងមានបង្កប់ល្បែងស៊ីសង លេងថ្នាំ យើងត្រូវតែធ្វើឲ្យបានព្រមៗគ្នា ។   ដោយឡែកចំពោះបញ្ហាគ្រឿងញៀនក៏ត្រូវតែប្រឹងប្រែងទប់ស្កាត់ឲ្យបានខ្លាំងក្លាផងដែរ សង្កាត់ប៉ុស្ដិ៍និមួយៗ ត្រូវកំណត់ទីតាំងដែលប្រឈមនិងបញ្ហាគ្រឿងញៀនដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាប គឺមិនអាចព្រងើយកន្ដើយបានឡើយ គឺត្រូវទប់ស្កាត់ កុំឲ្យគ្រឿងញៀន រីករាលដាល ធំធ្វើឲ្យមានបញ្ហា ធ្ងន់ធ្ងរដល់សង្គម ដែលធ្វើឲ្យយើងមានការលំបាកក្នុងការគ្រប់គ្រង ។

ចំពោះការចុះ បិទអាជីវកម្មឆ្នោតឡូតូនេះ គឺចាប់អនុវត្តន៍ ពីរសៀលថ្ងៃទី១៥ ខែកុម្ភៈនេះទៅ ទាំង១១សង្កាត់ ក្នុងខណ្ឌដូនពេញ  ដោយអនុវត្តន៍ ពីសង្កាត់ ស្រះចក មុនគេបន្ដទៅសង្កាត់ វត្តភ្នំ រហូតទៅបញ្ចប់នៅសង្កាត់ចតុមុខ ។ លោក អភិបាលខណ្ឌដូនពេញ បាន កត់សម្គាល់ឃើញថា តាំងពីថ្ងៃម្សិលម៉ិញរហូតដល់ថ្ងៃនេះ មានទីតាំងឆ្នោតឡូតូ១ចំនួន បានរើចេញជាបណ្ដើរបណ្ដើរហើយ ៕