2023-07-11 07:07
165


ខេត្តព្រះសីហនុ៖    នេះបើយោងតាមការបញ្ជាក់ពីមន្រ្តីនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ ជនសង្ស័យប្រុសស្រីចំនួន ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងបង្ហាញមុខជាសាធារណៈរួចបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។ 


   មន្ត្រីដដែលបន្តថា ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅភូមិថ្មី ក្រុម០៨ ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។ 
   ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖ 
   ១-ឈ្មោះ ហ៊ន ស្រីនីត ភេទ ស្រី ឆ្នាំកំណេីត ២០០៤ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ស្រុកល្វាឯម ខេត្តកណ្តាល ។
  ២-ឈ្មោះ ធម្ម សុម៉ីធា ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម១១ ភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ក្រុម១១     ភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ។

   ៣-ឈ្មោះ អូន ឃ្វីន ភេទស្រី ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។ 
   ៤-ឈ្មោះ អ៊ុន លក្ខិណា ភេទស្រី ឆ្នាំកំណើត ២០០១ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ 
   វត្ថុតាងរួមមាន៖ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនចំនួន ០៨កញ្ចប់ ,ទូរស័ព្ទដៃចំនួន ០៤គ្រឿង, សម្ភារះប្រើប្រាស់ និងវេចខ្ជប់គ្រឿងញៀនមួយចំនួន ។ 
   បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕