2023-08-01 03:08
174

ភ្នំពេញ​៖   កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១​ខែសីហា​ ឆ្នាំ២០២៣ស្ត្រីជាប្រពន្ធដេកឱបប្តីមួយយប់ពេលទៀបភ្លឺដឹងខ្លួនស្រាប់តែអង្រួនប្តីទើបដឹងថាប្តីស្លាប់បាត់​ បង្កការភ្ញាក់ផ្អើល ​ នៅបន្ទប់ជួលក្នុងភូមិចោមចៅ១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

 ជនរងគ្រោះឈ្មោះ សន​ សុថេង​ ភេទប្រុសអាយុ៤១​ឆ្នាំ​ មុខរបរកម្មករ​ ស្នាក់នៅកន្លែងកើតហេតុ​ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។

 តាមប្រភពពីប្រពន្ធឈ្មោះ​ វិន​ សុភាព​ អាយុ៣៥ឆ្នាំ​ បានឱ្យដឹងថា​ នៅល្ងាចថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២៣​ ក្រោយពីហូបបាយជុំគ្នារួចក៏សម្រាកលង់លក់អស់ទៅ។ លុះមកដល់វេលាម៉ោង៣ទៀបភ្លឺខណៈដឹងខ្លួនក៏អង្រួនប្តីទើបដឹងថាប្តីស្លាប់បាត់ទៅហើយ។ 

 បន្ទាប់មកទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងហើយបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរួចប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕