2023-04-22 09:04
329

ភ្នំពេញ៖ រថយន្តលិចស៊ីស RX400h មួយគ្រឿង បានបើកបុកចូលក្នុងហាងចាក់សាក់ និងកាត់សក់មួយកន្លែងបង្កភាពភ្ញាក់ផ្អើលទាំងកណ្តាលយប់ បន្ទាប់ចេញពីកន្លែងផឹកស៊ីអាចទំនងជាតៃកុងស្រវឹងស្រាខ្លាំងប្រើប្រាស់ល្បឿនលឿនមិនអាចគ្រប់គ្រងស្ថានការណ៍ទើបជ្រកចង្កូតបុកទាំងកំរោលបែបនេះ។

ករណីរថយន្តលិចស៊ីស RX400h បើកបុកហាងកាត់សក់ និងចាក់សាក់ខាងលើ បានកើតមានឡើងនៅយប់រំលងអាធ្រាត្រថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

តាមសាក្សីនិយាយថា រថយន្តឡិចស៊ីស RX400h ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BL-6257 បើកបរដោយបុរសម្នាក់ចេញពីហាងផឹកស៊ីមួយកន្លែងក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុបានជ្រុលបុករះចូលហាងកាត់សក់ និងកាត់សក់ពេញមួយទំហឹងបណ្តាលឲ្យរងការខូចខាតម៉ូតូ ចំនួន០២គ្រឿង និងសម្ភារៈក្នុងហាងមួយចំនួនធំតែសំណាងមិនមានមនុស្សរងរបួសហើយតៃកុងបានចុះគេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុស្ទូចយករថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕