2024-01-08 09:01
85

កំពង់ស្ពឺ៖ ក្រុមក្មេងទំនេីង ចំនួន ០៧នាក់ ពិតជាថ្លើមធំហួសមាឌហ៊ាននាំគ្នាធ្វើសកម្មភាពស្ទាក់វាយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលយុទ្ធសាមគ្គី និងប្រជាការពារ ព្រមទាំងវាយកម្ទេចម៉ូតូបណ្តាលឲ្យរងខូចខាតយ៉ាងដំណំ ត្រូវបានឃាត់ ០៦នាក់ កសាងសំណុំរឿងតាមនិតិវិធីច្បាប់ និងម្នាក់ទៀតជាប្រធានក្រុមរត់គេចខ្លួនបាត់ស្រមោល។ 
    ហេតុការណ៍ក្រុមក្មេងទំងស្ទាក់វាយប៉ូលិស និងប្រជាការពារនេះ បានកើតឡើង នៅថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣និង៣០នាទី រំលងអាធ្រាត តាមផ្លូវលំស្ថិតនៅ ភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ ខណៈពេលកម្លាំងនគរបាលដឹកនាំកម្លាំងប្រជាការពារចុះល្បាតតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋាន។ 
   អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថាៈ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលយុទ្ធសាមគ្គី និងប្រជាការពារ បានចុះល្បាតតាមក្នុងភូមិសាស្រ្ត បានជួបក្មេងទំនើងមួយក្រុមមានគ្នា ចំនូន ០៧នាក់ បានធ្វើសកម្មភាពដេញកាប់មកលើកម្លាំងសមត្ថកិច្ច និងប្រជាការពារកំពង់ជិះម៉ូតូល្បាតតាមផ្លូវ ប៉ុន្តែមិនបង្កឲ្យមានរបួលធ្ងន់ធ្ងរនោះទេ។ ដោយឡែកម៉ូតូនគរបាល និងប្រជាការពារជិះធ្វេីល្បាត ចំនួន ០៤គ្រឿង ត្រូវបានក្រុមក្មេងទំនើងទាំងនោះវាយកម្ទេចចោលយ៉ាងដំណំ។ 
    ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះអន្តរាគមន៍ភ្លាមៗរហូតធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ក្នុងនោះរួមមាន៖ 
ទី១- ឈ្មោះ សៀង លីស៉ីម ភេទប្រុស អាយុ ២០ឆ្មាំ រស់នៅ ភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។ 
ទី២- ឈ្មោះ ស៉ីម តូនី ភេទប្រុស អាយុ ១៧ឆ្នាំ
រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។ 
ទី៣- ឈ្មោះ សេង គីឈុយ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។ 
៤- ឈ្មោះ ដុក ផាលាន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក  ស្រុកសាមគ្គីមុនីជ័យ។ 
ទី៥- ឈ្មោះ សៀង ទិត្យរីសា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។ 
ទី៦- ឈ្មោះ ម៉ុន ឈ័ង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ និងម្នាក់ទៀតឈ្មោះ ស៉ីម ឆវ័ន្តហីម៉ៅ ភេទប្រុស     អាយុ ៣៦ឆ្នាំ រស់នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ដែលជាប្រធានក្រុមដឹកនាំក្រុមបានរត់គេចខ្លួនបាត់កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកឃាត់ខ្លួន។ 
    តាមចម្លេីយសារភាពរបស់ជនសង្ស័យខាងលេី បានឆ្លើយថាៈ «ពួកគេទាំងអស់ពិតជាបានចូលរួមធ្វេីសកម្មភាពកាប់ម៉ូតូរបស់សមត្ថកិច្ច និងប្រជាការពារនៅចំណុចកេីតហេតុខាងលេីដោយឈ្មោះ ស៉ីម តូនី (ហៅអ៉ឹង) ជាអ្នកកាន់កាំបិតកាប់ទៅលេីម៉ូតូ០៤គ្រឿងពិតប្រាកដមែន»។ 
    បច្ចុប្បន្ន ករណីខាងលើ សមត្ថកិច្ចជំនាញបានកសាងសុំណុំរឿងបញ្ជូលទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធីច្បាប់៕