2023-12-24 11:12
185

ភ្នំពេញ៖ ក្រុមមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ ចំនួន ១៥រូប ដែលប្រព្រឹត្តល្មើសវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានចេញលិខិតបង្គាប់ការផ្អាកពីការងារជាបណ្តោះអាសន្ន។ 

 ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគបាលជាតិ បានចេញលិខិតបង្គាប់ការ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះមន្ត្រីនគរបាលជាតិ ១៥នាក់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមូលហេតុ ពួកគេល្មើសល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ 

 ចំពោះនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដែលត្រូវបានដកបញ្ឈជើងទាំង ១៥រូប រួមមាន នាយរងការិយាល័យ ចំនួន ០៤រូប នាយកផ្នែក ចំនួន ០៤រូប នាយរងផ្នែក ចំនួន ០៦រូប និងមន្ត្រី ចំនួន ០១រូប៕