2023-12-21 04:12
90

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច (លួចម៉ូតូ០១គ្រឿង) ។ 

របាយការណ៍ដដែលបន្តថា ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៩:០០នាទី នៅចំណុចមុខផ្ទះ១១CD ផ្លូវលេខ១៨៦ ក្រុមទី៩ ភូមិ៣ សង្កាត់ទឹល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខបន្ទប់ជួលលេខA៥ ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៤:១០នាទីទាបភ្លឺ ។

ជនសង្ស័យឈ្មោះ ឡូញ ជីវ័ន្ត ហៅ ភ័ស្ផ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (មានសារធាតុញៀន) ។
     
វត្ថុតាងចាប់យកមាន៖ 
-ម៉ូតូ០១គ្រឿងម៉ាក Honda Lead ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1DC-7231 ដែលមានលេខតួ: 641384 លេខម៉ាស៊ីន: 0287892 (ជារបស់ជនរងគ្រោះដែលជនសង្ស័យលួច)។ 
     ជនរងគ្រោះឈ្មោះ សោម ចន្ធា ភេទប្រុស អាយុ ៤២ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខA៥ ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
     បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ បានធ្វើការប្រគល់ជូន អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕