2023-04-21 10:04
382

ពោធិ៍សាត់៖ ក្មេងទំនើងពីរក្រុមមានគ្នា ចំនួន១៤នាក់ ដោយម្ខាងទើបនឹងចេញពីកន្លែងផឹកស៊ីផាប់មួយកន្លែងជិះម៉ូតូជួបប្រទះគ្នាតាមផ្លូវបានបើកការប្រយុទ្ធដេញកាប់ចាក់គ្នាយកស្លាប់រស់រៀងៗខ្លួន ដោយភាគីខ្សោយស្លាប់ និងភាគីឈ្នះ ត្រូវនគរបាលក្របួចជាប់ទាំងសម្បុក។

ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង ២និង៥០ នាទីទាបភ្លឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ស្ថិតលើផ្លូវកៅស៊ូ ចំណុចមុខការាស់សាំងរបស់ឈ្មោះ ធឿន ម៉ូវ ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

តាមលោកអធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នានោះឈ្មោះ យឹម ដាវីន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិប៉ោឡោឃុំ មេទឹក ស្រុកបាកាន ត្រូវគុម្ពត្រចៀកខាងស្ដាំ០១កាំបិតបណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

នគរបាលនិយាយថា មុនពេលកើតហេតុ ក្រុមក្មេងមានគ្នាចំនួន០៧នាក់ មកពីឃុំមេទឹក បានជិះម៉ូតូចេញពីកន្លែងផឹកស៊ីផាប់មួយកន្លែង ស្ថិតនៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងមានក្រុមក្មេងទំនើងមួយក្រុមទៀត មានគ្នាចំនួន០៧នាក់ដូចគ្នា បានយកដុំថ្មគបបណ្ដាលឲ្យត្រូវរួចពួកគេក៍ជិះម៉ូតូឌុបគ្នាទៅទិសខាងត្បូងហើយភ្លាមនោៈខាងក្រុមក្មេងទំនើងមេទឹកបានជិះម៉ូតូដេញតាមក៍ដល់ចំណុច ភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់  ក៏ត្រូវក្រុមក្មេងខាងរំលេចនោះ ប្រើដោយកាំបិតចាំពួនស្ទាក់បើកឆាកប្រយុទ្ធកាប់ចាក់គ្នាបណ្តាលឲ្យជនរងគ្រោះម្នាក់ជាគូរភាគីស្លាប់តែម្តង។

ក្រោយហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនបង្កបាន ចំនួន០៧នាក់ និងដកហូតកាំបិតចំនួន ០១ដើម ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីបន្ត៕