2023-03-27 06:03
423

ភ្នំពេញ៖ ហេតុការណ៍នារីវ័យក្មេងលោតសម្លាប់ខ្លួន ព្រោះមានទំនាស់ជាមួយប្រុសស្នេហ៍ បានកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចអគារកម្ពស់៧ជាន់ ផ្សារក្រមួន តាមបណ្ដោយផ្លូវ១៩៧២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីវ័យក្មេងម្នាក់មានជម្លោះជាមួយប្រុសស្នេហ៍ បានសម្រេចចិត្តលោតសម្លាប់ខ្លួនពីអគារកម្ពស់២០ម៉ែតបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គោះបន្ទាន់នៅមន្ទីរពេទ្យ។ 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ុង អាយុ ២៤ឆ្នាំ បម្រើការងារផ្នែកទីផ្សារលកបារីនស្នាក់នៅបន្ទប់ជួលនៅជាន់ទី៣ ប៉ុន្តែមុនពេលកើតហេតុនារីរងគ្រោះរឿងរ៉ាវបញ្ហាអ្វីខ្លះប្រុសគូស្នេហ៍ ទើបឈានដល់ការសម្រេចចិត្តលោតសម្លាប់ខ្លួនធ្លាក់មកលើសំយាបជាន់ទី១បង្កភាពភ្ញាក់ផ្អើលតែម្តង។

បច្ចុប្បន្ន នារីរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះអាយុជីវិតភ្លានៗ៕