2023-07-02 12:07
249


(ខេត្តកែប)នាព្រឹកថ្ងៃទី ១ ខែកក្កដាឆ្នាំ២០២៣នេះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម សិទ្ធ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តកែប បានបានប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចូលរួមប្រមាណ ១១៥០០នាក់ បានទៅជួបជននៅពហុកីឡាដ្ឋាន ដែលស្ថិតនៅក្នុងភូមិថ្មី សង្កត់ព្រៃធំក្រុងកែប ខេត្តកែប បានបើកដង្ហែក្បួនយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ គឺសរុបមានរយៈពេល២១ថ្ងៃ


គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិពណ៌និងសន្តិបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។