2024-01-27 02:01
55

(វៀងចន្ទន៍) ពិធីប្រកាសជ័យលាភីនេះបានធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ានATF 2024 ដែលបានប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ចន៍ប្រទេសឡវ។

  ក្រុងកែប នៃខេត្តកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។

 វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ ទីក្រុងស្អាតអាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future) ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេសនិងអង្គការដៃគូមួយចំនួន។

 ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប  បានលើកឡើងឱ្យដឹងថា លទ្ធផល នេះ កើតចេញពី ការខិតខំប្រឹង ប្រែងរបស់ ថ្នាក់ដឹកនាំ ខេត្ត គ្រប់ រូប រួមជាមួយនិងអាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ ថ្នាក់  ពិសេសការ ចូលរួម របស់ ប្រជាពលរដ្ឋទូទាំងខេត្តកែប  នេះជា មោទនភាព ដែលសម្រាប់ ខេត្តកែប  និង ព្រះរាជាណាចក្រ កម្ពុជាទាំងមូល  ក្រោម ការដឹកនាំ  របស់ សម្ដេចមហាបវរធិបតី  ហ៊ុន  ម៉ាណែត  នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

 ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកែប ក៏បានចូលរួមអរអរសាទរចំពោះការទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ នេះដែរ។

(សឹង រ៉ាត់)