2024-01-15 04:01
74

ក្រចេះ៖ ផ្សោតកើតថ្មី ចំនួន ០៦ក្បាល បន្ថែមទៀត បានកើតក្នុងឆ្នាំ២០២៣ ដែលជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈវិស័យទេចរណ៍ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈវិស័យទេចរណ៍ សម្រាប់ឆ្នាំថ្មីនេះ។ នេះបើយោងតាមការអះអាងរបស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ។

 រដ្ឋបាលខេត្តខេត្ដក្រចេះ បានបញ្ជាក់ថា ក្រចេះជាខេត្តស្ថិតនៅតំបន់ខ្ពង់រាបភូមិភាគឦសាន្ដ ដែលមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ ១៤០គីឡូម៉ែត្រ សំបូរអន្លង់ជំរកត្រីមេពូជ ទឹកជួរព្រៃលិចទឹក ថ្មកាំង និងមានអន្លង់ ចំនួន ៦២អន្លង់ ក្នុងនោះ មានជម្រកត្រី និងជម្រកសត្វផ្សោត ចំនួន ០៥កន្លែង ដែលត្រូវបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្ស ធនធានជលផល និងជីវចម្រុះ។ 

 អាជ្ញាធរខេត្តក្រចេះ បញ្ជាក់ទៀតថា តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ លាតសន្ធឹងចាប់ពីក្បាលកោះទ្រង់ ក្នុងក្រុងក្រចេះរហូតដល់ព្រំប្រទល់ខេត្ដស្ទឹងត្រែង មានប្រវែង ៨៥គីឡូម៉ែត្រ ត្រូវបានបែងចែកជាតំបន់ស្នូល និងតំបន់ទ្រនាប់៕