2024-02-28 07:02
84

ខេត្តប៉ៃលិន ៖ នៅសាលប្រជុំធំសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០២៤  ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋ មកលេងកំសាន្តនៅក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក            ព.ស ២៥៦៨ គ.ស ២០២៤ ក្រោមម្លប់សុខសន្តិភាព ។

នៅក្នុងកិច្ចប្រជុំខាងលើនេះលោកជំទាវ បាន ស្រីមុំ បានធ្វើការណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង៣ប្រភេទ ត្រូវសហការគ្នាត្រៀមចូលរួមរៀបចំ តាមតួនាទីភារៈកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេស ត្រូវធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌ ភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំទីកន្លែងអោយបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ មកលេងកំសាន្តរួមមានដូចជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងតារាប និងបរិវេណវិមានឯករាជ្យខេត្តជាដើម ។

សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧           គ.ស ២០២៤ ខាងមុខនេះ គឺប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣-១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានទេពធីតា ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ទ្រង់ចងព្រះកាណ៌ សៀតផ្កាត្រកៀត គ្រឿងអភរណៈ និលរ័តន៍ “ត្បូងពណ៌ខៀវ ឬ ត្បូងកណ្ដៀង”, ភក្សាហារ សោយសាច់ទ្រាយ ពពួក ក្ដាន់ ឈ្លូស, គ្រឿងសាស្ត្រាវុធ ព្រហស្ដឆ្វេង-ត្រីសូល៍ ព្រហស្ដស្តាំ-កងចក្រ, យាន្តជំនិះទ្រង់គង់លើសត្វមយូរ៉ា ៕