2023-10-02 04:10
253

 (កំពត)៖   នៅព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៣នេះឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពតនិងលោកជំទាវ និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពតនិងលោកជំទាវបានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះសាលាខេត្តកំពតដែលកម្មវិធីនេះធ្វើឡើងនាសាលសន្តិសិតប្រជុំសាលាខេត្តកំពតដោយមានការចូលរួមពីអភិបាលរងខេត្តនិងថ្នាក់ដឹកនាំមន្ទីរ អង្គភាព​ជុំវិញខេត្ត អភិបាល អភិបាល​រងផងដែរ។​

 នៅក្នុងឱកាសនោះលោក ឃុត ឧសភា នាយករដ្ឋបាល​សាលាខេត្ត​បានឱ្យដឹងអំពី​ស្ថានភាព​មន្រ្តីរាជការ​ស៉ីវិលនៃក្របខ័ណនិងមន្ត្រីជាប់កិច្ចសន្យាចំណុះសាលាខេត្តកំពតទាំងមូលបច្ចុប្បន្នមានចំនួនសរុប ៣១៣ នាក់ក្នុងនោះមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត និងមន្ត្រី​ជាប់កិច្ចសន្យាមានមួយចំនួនផងដែរ។​

 ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំំពតបានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលនាឱកាសនោះដោយបញ្ជាក់ថា ជាការពិត​កន្លងមកក្នុងមួយឆ្នាំរដ្ឋបាលខេត្តកំពតតែងតែធ្វើនូវកម្មវិធីជួបជុំមន្ត្រីរាជការចំណុះសាលាខេត្តនាមុនឱកាសបុណ្យភ្ជុំបិណ្ឌជាប្រពៃណីជាតិខ្មែរម្ដងៗ។​

 ពិសេសបុណ្យភ្ជំបិណ្ឌនិងបុណ្យចូលឆ្នាំខ្មែរ ជាមួយគ្នានេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត គឺមានគោលបំណងធ្វើដើម្បីផ្សារភ្ជាប់ការស្រឡាញ់រាប់អានក្នុងមនោសញ្ចេតនាការងារនិងការលើកទឹកចិត្តរវាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទ ពោលគឺដើម្បីពង្រឹងសាមគ្គីភាព រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវដោះស្រាយ​បញ្ហាប្រឈមសេសសល់នានាពីច្រើនមកតិចនិងពីតិចទៅអត់ សំដៅធ្វើយ៉ាងណាអោយការអនុវត្តការងារបានកាន់តែប្រសើរនិងមានប្រសិទ្ធភាពថែមទៀតលើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជាការរួមគ្នាជំរុញកិច្ចអភិវឌ្ឍន៍ក្នុងខេត្តកំពតអោយបានកាន់តែរីកចម្រើនបន្តទៅមុខទៀត។

 ក្នុងឱកាសនោះឯកឧត្តម​ ម៉ៅ ធនិនអភិបាលខេត្តកំពតនិងលោកជំទាវនិងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពតនិងលោកជំទាវបានអញ្ជើញចូលរួមក្នុងពិធីណេះសំណាល ជាមួយមន្ត្រីរាជការសាលាខេត្តហើយនិងបានចូលរួមផ្តល់ឧបត្ថម្ភថវិកាជូនដល់មន្ត្រីរាជការក្នុងក្របខ័ណចំណុះសាលាខេត្តកំពតទាំងមូលប្រមាណជាង ៣១៣ នាក់ ក្នុងម្នាក់ៗទួលបានថវិកាចំនួន ៥០ ម៉ឺនរៀល។(សឹង រ៉ាត់)