2024-01-26 05:01
62

(រតនគិរី)៖ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មន្ត្រីបរិស្ថាន មន្ត្រីសុរិយោដីខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ រួមនឹងអាជ្ញាធរស្រុកកូនមុំ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកកូនមុំ និងកម្លាំងនគរបាលអធិការស្រុកកូនមុំ ចុះត្រួត              ពិនិត្យទីតាំងដីព្រៃរបស់រដ្ឋជាច្រើនកន្លែង មានផ្ទៃដីរាប់រយហិកតា ដែលរងការកាប់ទន្ទ្រាន និងដុតបំផ្លាញដើម្បីយកដីធ្វើកម្មសិទ្ធ។
   តំបន់ដីព្រៃឈើដែលរងការកាប់ទន្ទ្រាន និងដុតបំផ្លាញនេះស្ថិតនៅត្រង់ចំណុចអូរកាជាន់ក្រោម (កន្ទុយដីក្រុមហ៊ុនSK) ស្ថិតក្នុងឃុំតឺន ស្រុកកូនមុំ មានព្រំប្រទល់ជាប់ឃុំហាត់              ប៉ក់ ស្រុកវ៉ើនសៃ ការចុះដែរធ្វើឡើងក្រោយទទួលបាន ព័ត៌មានលើបណ្តាញផ្សាព្វផ្សាយថា មានការកាប់ទន្ទ្រាន និងដុតបំផ្លាញព្រៃនៅតំបន់ខាងលើនេះ។
    ជាមួយគ្នានោះដែរក៏មានរូបភាពជាច្រើនសន្លឹកបានបញ្ជាក់ថា មានក្រុមប្រជាពលរដ្ឋចំណូលស្រុកប្រមាណ ៣០នាក់ (មានលោកសង្ឃ១អង្គ) ដឹកនាំដោយឈ្មោះ ម៉ាប់ ធ្វើផ្ទះចាំចំការជាច្រើនកន្លែង, ធ្វើរោងបុណ្យឲ្យលោកសង្ឃគង់ស្នាក់នៅ ធ្វើជាខែលក្រោមរូបភាពជនក្រីក្របន្លំភ្នែកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ពេលថ្ងៃធ្វើចំការ, ដើរគ្រៀវគល់ឈើធំៗឲ្យងាប់ ពេលយប់ដើរដុតយកដី។
   បើតាមក្រុមការងារ បានឲ្យដឹងថា ភូមិសាស្ត្រនៅកន្លែងរងការកាប់ទន្ទ្រាន និងដុតបំផ្លាញដីព្រៃឈើរបស់រដ្ឋមានភាពស្មុគស្មាញមិនអាចចូលទៅដល់ដូច្នេះត្រូវការ ដ្រូនបង្ហោះ ថតផ្តិតយករូបភាពទើបអាចវាយតម្លៃបាន៕