2023-05-15 03:05
312


ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៧នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ ។

ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 
ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៧នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ៤ករណី ឃាត់ ១៦នាក់ (ស្រី ៣នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ១៣,៦៦ក្រាម និង៩កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប កម្លាំងនគរបាលជាតិ ៧អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ៣អង្គភាព មានដូចខាងក្រោម៖
*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៣នាក់ ស្រី ៣នាក់ ចាប់យក Ice ៤,៤២ក្រាម។
*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៣៦ក្រាម។
*៣ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៤,៦៨ក្រាម។
*៤ / កំពង់ឆ្នំាង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

*៥ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,២៣ក្រាម។
*៦ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,២៥ក្រាម។
*៧ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៨កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ៣អង្គភាព
*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៧នាក់ ចាប់យក Ice ០,០៧ក្រាម។
*២ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១៨ក្រាម។
*៣ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៤៧ក្រាម៕