2023-09-30 01:09
203

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៣០នាទីព្រឹក កម្លាំងនគរបាលខេត្តបាត់ដំបងបានធ្វើការនាំខ្លួនក្រុមក្មេងបង្កអនាធិបតេយ្យក្នុងមូលដ្ឋានចំនួន២ក្រុមយកមកធ្វេីការសាកសួរនិងអប់រំណែនាំដោយមានកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចនិងឪពុកម្តាយកុំឱ្យប្រព្រឹត្តសកម្មភាពបែប នេះបន្តទៀតនៅក្នុងមូលដ្ឋាន។ 

សូមបញ្ជាក់ថាមូលហេតុដែលសមត្ថកិច្ចអនុវត្តយ៉ាងដូច្នេះគឺកាលពីថ្ងៃទី ២៨ខែកញ្ញាឆ្នាំ២០២៣វេលាម៉ោង ១៥និង៣០នាទីនៅចំណុចតារាងបាល់ទាត់ ស្ថិតនៅក្នុងក្រុមទី១៥ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង មានករណីក្មេងបង្កអនាធិបតេយ្យចំនួន០២ក្រុមបាន ប៉ះទង្គិចគ្នាទៅជាអំពេីហិ-ង្សាដែលក្រុម ទី១មាន៖
១-ឈ្មោះ ណូយ  គឹមហាក់ ភេទប្រុ ស អាយុ– ឆ្នាំ រស់នៅភូមិព្រៃព្រុំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
២-ឈ្មោះ នឿត វណ្ណៈ ភេទប្រុស អាយុ–ឆ្នាំរស់នៅ ភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
និងក្រុមទី២មាន៖
១-ឈ្មោះ ប៉ាន់  ចន្ថន ភេទប្រុស ១៨ ឆ្នាំ រស់នៅភូមិព្រៃស្វាយឃុំព្រៃ ស្វាយ ស្រុកមោងឬស្សីខេត្តបាត់ ដំ បង។
២-ឈ្មោះ ពៅ  សំអឿន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំ បង។
៣-ឈ្មោះ ដេត  ថារិទ្ធ ភេទប្រុសអាយុ ១៩ឆ្នាំរស់នៅភូមិគរ ឃុំព្រៃ ស្វាយ ស្រុកមោងឬស្សី ខេត្ត បាត់ ដំបង។
៤-ឈ្មោះ  ធឿន  បូរ៉េត ភេទប្រុស អាយុ១៧ ឆ្នាំរស់នៅភូមិគរ ឃុំព្រៃ ស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ ដំបង ។

ទាំងពីរក្រុមនេះបានធ្វើសកម្មភាពវាយគ្នាទៅវិញទៅមកនៅលេីដងផ្លូវ បង្ករឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និង ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម។ បន្ទាប់ពីទទួលបានព័ត៌មាននេះសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវនិងនាំខ្លួនពួកគេមកធ្វេីការសាកសួរនិងអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចហៅអាណាព្យាបាលមកផ្ដិតមេដៃធានាយកកូនត្រឡប់ទៅគេហដ្ឋានវិញ ដើម្បីធ្វើការអប់រំណែនាំបន្តទៀត៕