2023-06-23 04:06
133

 

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅផ្លូវបេតុង ភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល។ 
ក្មេងប្រុសសិស្សសាលាម្នាក់អាយុទេីប១៤ឆ្នាំជិះកង់មកពីជួសជុលត្រូវរថយន្តម៉ាកធុនត្រាបេីកបុកពីក្រោយនិងកិនបណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗហេីយរថយន្តបង្កបានបេីកគេចខ្លួនបាត់។ 


ជនរងគ្រោះឈ្មោះប្រាក់ សុខលុច ភេទប្រុសអាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៤ ស្នាក់នៅជិតកន្លែងកេីតហេតុ។ 
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះកង់មួយគ្រឿងមកពីជួសជុលធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជេីងទៅត្បូងបំណងទៅផ្ទះខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកធុនត្រាមិនចាំស្លាកលេខមកពីក្រោយបេីកបុកកិនបណ្តាលឱ្យក្មេងប្រុសស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុភ្លាមនោះរថយន្តបង្កបានបេីកគេចខ្លួនបាត់។ 
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុធ្វេីការស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកដាក់ទោសតាមច្បាប់ចំណែកសពប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕