2023-07-14 12:07
171

ក្រុងព្រះសីហនុ ៖  មានករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដោយរថយន្ត១គ្រឿងបើកបរដោយជនជាតិចិនបុករះ ប៉ះរថយន្ត៣គ្រឿងនិងម៉ូតូកង់បី ១គ្រឿង នៅតាមផ្លូវជិតសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ វេលាម៉ោងជិត១ យប់រំលងអធ្រាត្រឈានចូលថ្ងៃថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលតាមសេចក្តីរាយការណ៍បឋមមកថា មានមនុស្សរងរបួសនិងយានយន្តរងការខូចខាត។ ករណីនេះសមត្ថកិច្ចជំនាញកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ។

សូមបញ្ជាក់ថា : ជនជាតិចិន បើកបរភាគច្រើនមិនសូវគោរពច្បាប់ចរាចរណ៍ រួមទាំងមានសារជាតិស្រវឹង បង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតមានតែញឹកញាប់នៅក្រុងព្រះសីហនុ។ ដូចជាករណីនេះ ជនជាតិចិនបុករះ ប៉ះរថយន្ត៣គ្រឿងនិងម៉ូតូកង់បី ១គ្រឿង រហូតដល់ដាច់កង់ មិនដឹងថាការបើកបររបស់ពួកគាត់ក្នុងល្បឿនប៉ុន្មានឡើយ។

ចំពោះព័ត៌មានលំអិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាន“នគរវត្ត” នឹងបន្តចុះផ្សាយនៅពេលក្រោយ ៕