2023-07-31 11:07
187


បន្ទាយមានជ័យ៖ បុរសអ្នកនេសាទម្បាក់ បានបង់សំណាញ់ជាប់សត្វក្រពើមួយក្បាលភ័យបាស់សក់ នៅស្ទឹងភ្នៀត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតភូមិថ្មី សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 


លោក ហួត សាវឺ ចៅសង្កាត់ភ្នៀត បានប្រាប់ថា អ្នកដែលបង់សំណាញ់ជាប់សត្វក្រពើមានឈ្មោះ ជីម លី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិខាងលើ នៅពេលបង់សំណាញ់ជាប់ក្រពើ គឺមានប្រជាពលរដ្ឋ ៤ទៅ៥នាក់ បានជិះទូក ២ទៅ៣គ្រឿង បានទៅរកបង់សំណាញ់ចាប់ត្រីនៅដងស្ទឹងភ្នៀត នៅឃើញត្រីផុសបានបង់សំណាញ់អូសឡើងមកជាប់ក្រពើរបណ្តាលឲ្យភ័យបាស់សក់សំណាងជាបក្រឡាសំណាញ់ចាប់បានក្រពើ ១ក្បាលចាប់ចងជើងយកមកផ្ទះ។ 
លោកបានបញ្ជាក់ថា ក្រពើ ១ក្បាលដែលបង់បានមានទម្ងន់ជិត ៥គីឡូក្រាម ត្រូវបានចាប់ចងជើងយកទៅផ្ទះហើយក្រពើ ១ក្បាល ដែលប្រជានេសាទបង់សំណាញ់ជាប់អាចជាក្រពើរួចចេញពីអាងចិញ្ចឹមកាលពីទឹកលិចកាលពីឆ្នាំ២០២២ កន្លងទៅរួចចូលស្ទឹងភ្នៀត។ 
លោក ហួត សារី បានបញ្ជាក់ថា “ពិតជាមានការព្រួយបារម្ភក្រោយបង់សំណាញ់ក្នុងស្ទឹងភ្នៀត ជាប់ក្រពើ បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងមានការប្រុងប្រយ័ត្នកំចុះលេងទឹកអាចគ្រោះថ្នាក់ដោយក្រពើខាំព្រោះមិនបានដឹងមាន ឬអត់នៅពេលបង់សំណាញ់ជាប់ក្រពើទើបបានដឹងក្នុងស្ទឹងមានក្រពើ”៕