2023-05-15 03:05
275


ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅឡេីងខឿនហើយបន្តទៅបុកស្លាកប៉ាណូបោកក្បាលស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខផ្សារត្រពាំងថ្លឹង តាមបណ្តោយផ្លូវចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ 


តាមប្រភពព័ត៌មានបានឱ្យដឹងថា  មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JL-6224 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតឡេីងខឿនពុះចែកទ្រូងផ្លូវបន្តទៅបុកស្លាកប៉ាណូបោកផ្ទប់បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ 
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុធ្វេីការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនយកឯកសារមកផ្ទៀងផ្ទាត់ដេីម្បីប្រគល់ឱ្យវិញ៕