2023-07-13 06:07
454

 

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២៣:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក បានចុះប្រតិបត្តិការបង្រ្កាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវលំ បន្ទប់ជួល ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។


ជាលទ្ឋផល កម្លាំងបានឃាត់ជនសង្ស័យ ឈ្មោះ ឆេង វ៉ាន់ថា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ វត្ថុតាងដកហូតមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់, ថង់សម្រាប់ច្រកមួយចំនួន, ទូរស័ព្ទអិនចុចពិលចំនួន០២គ្រឿង ។
នៅចំពោះមុខ ជនស្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕