2023-07-03 05:07
265

ខេត្ត​តាកែវ​ ៖​ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ នៅថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០២៣នេះ​បានចាត់លោកវរសេនីយ៍ទោ ហៀម ស្រីម អធិការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រាសាទ ដឹកនាំ ដោយលោកអនុសេនីយ៍ឯក ងួន ភ័ក្រ្ត នាយប៉ុស្តិ៍និងកម្លាំងជំនាញ ចុះបង្រ្កាបតាមដីកា និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ុប ហុីង ភេទប្រុស កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩០ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិក្របាក់ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ឃាត់ខ្លួនបាននៅវេលាម៉ោង ១៤និង០៥នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ។ 

    នគរបាលបានបញ្ចាក់ថា​ ជនសង្ស័យខាងលេីជាប់ពីបទ ៖ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅភូមិទួលស្វាយ ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ។

   បច្ចុប្បន្ននេះ​ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ តាមនីតិវិធីច្បាប់៕