2023-08-04 08:08
284


បន្ទាយមានជ័យ៖ សណ្ឋាគារ «អន្តរជាតិ» ហៅ V9 ក្រុងប៉ោយប៉ែត ត្រូវបានអគ្គិភ័យឆាបចេះយ៉ាងសន្ធោសន្ធៅនៅផ្នែកជាន់ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលនោះមានជនរងគ្រោះម្នាក់ បានលោតទម្លាក់ពីលើអគារបណ្តាលឲ្យរងបួសធ្ងន់ផងដែរ។ 
​​​   ហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះសណ្ឋាគារ «អន្តរជាតិ» នៅជាន់ទី៨ បានកើតឡើង នៅវេលាម៉ោង ៥នឹង៣៥នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវដើមពុទ្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ 
   ក្នុងហេតុការណ៍នេះគ្រោះអគ្គីភ័យនេះ បុរសម្នាក់បានលោតចុះពីលើអគារមកទៅលើដំបូលផ្ទះប្រជាពលរដ្ឋ ដំបូលប្រក់ស័ង្កសី បណ្ដាលឲ្យរបួសធ្ងន់ ប៉ុន្តែពុំទាន់ដឹងស្ថានភាពយ៉ាងណាទេ។ 
   ចំពោះមូលហេតុដែលបង្កឲ្យមានគ្រោះអគ្គីភ័យនេះ តាមការសន្និដ្ឋានបណ្ដាលមកពីជនជាតិចិន ដែលស្នាក់នៅកនន្ថសណ្ឋាគារ «អន្តរជាតិ» ហៅ V9 បោះកន្ទុយបារី ទៅលើពូកទើប បង្កឲ្យមានជាអគ្គិភ័យឆាបឆេះបែបនេះ។ បន្ទាប់កើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចចុះអន្តរគមន៍បាញ់ទឹកពន្លត់ ដោយគ្រប់គ្រងស្ថានការណ៍បាននៅវេលាម៉ោងជាង ១៨ល្ងាចនៅថ្ងៃខែដដែល។ 
   សូមរំឭកថា នៅ វេលលាម៉ោង ប្រមាណ  ១១និង៣០នាទី យប់ ថ្ងៃទី២៨  ខែ ធ្នូ  ឆ្នាំ ២០២២  កន្លងទៅ អគ្គិភ័យបាន ឆាបឆេះ សណ្ឋាគារ  និង កាស៊ីណូ  «Grand Diamond  City» ស្ថិតនៅទីក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ បណ្តាលឲ្យមានមនុស្ស ចំនូន ២៧នាក់ស្លាប់ ៥៧នាក់រងរបួស។ ក្នុងប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះខាងកម្ពុជាប្រើប្រាស់កម្លាំង ១ ០០៩នាក់ និងខាងថៃ ចំនួន ២២១នាក់ ក្នុងចំណោមសពអ្នកស្លាប់ក្នុងហេតុការណ៍នេះ មានជនជាតិថៃ ចំនួន ១៧នាក់, នេប៉ាល់ ០១នាក់ ម៉ាឡេស៊ី ០១នាក់ សង្ស័យចិន ០១នាក់ និងមិនស្គាល់អត្តសញ្ញាណ ០៦នាក់។ 
   បច្ចុប្បន្ន សមត្ថកិច្ចកំពុចធ្វើការស្រាវជ្រាវប្រមូលព័ត៌មានបន្ថែម ដើម្បីកំណត់ឲ្យបានជាក់លាក់នៃមូលហេតុអគ្គិភ័យនេះ។ ចំពោះជនរងគ្រោះដែលលោតទម្លាក់ពីលើអគារត្រូវបានសមត្ថកិច្ខបញ្ជូនទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕