2023-08-03 02:08
156

ពោធិ៍សាត់៖  ក្រុមជនសង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធករណីចោរកម្មកាច់សោម៉ូតូ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន រួមនឹងវត្ថតាងជាច្រើនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលសការ។ 

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគ បានឲ្យដឹងថា នៅវេលាម៉ោង ១០យប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងថា មានក្រុមចោរកាច់សោករ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JG-1674 ពីភ្នំពេញ មានបំពាក់ប្រព័ន្ធ GPS ដោយជិះតាមរហូតដល់ភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគ ខេត្តពោធិ៍សាត់។ 

លោកអអិការឲ្យដឹទៀតថា បានបន្តទៀតថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ បានចាត់កម្លាំងឡើងពួនស្ទាក់ និងកំណត់បានមុខសញ្ញាសង្ស័យ បានព័ន្ធកន្លែងកើតហេតុពេញមួយយប់ លុះព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការឆែកឆេរ រកឃើញជនម៉ូតូជនរងគ្រោះ និងស្លាកលេខម៉ូតូ ចំនួន ៤០ សន្លឹក ព្រមទាំងវត្ថុតាងជាច្រើនទៀត។ 

ក្នុងប្រតិបត្តិការដ៏ក្តៅគគុកនោះ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ជា វ៉ា ហៅពៅ ៣៣ឆ្នាំ នៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ទីឈ្មោះ ម៉ម ប៊ុន សៀរ ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា។ 

មុនពេលកើតហេតុ មុខសញ្ញាសង្ស័យបានធ្វើសកម្មភាព ចាច់សោករម៉ូតូជនគ្រោះពីម្តុំស្ពានជ្រោយចង្វា ប៉ុន្តែដោយសារម៉ូតូជនរងគ្រោះមានភ្ជាប់ប្រព័ន្ធ GPS ទើបជនរងគ្រោះតាមរហូតដល់ភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគ បានប្តឹងនគរបាលឲ្យជួយអន្តរាគមឈានដល់បង្ក្រាបតែម្តង។ ក្រោយពីបង្រ្កាបសមត្ថកិច្ចដកហូត បានវត្ថុតាងពាក់ព័ន្ធបទល្មើសជាច្រើនគ្រឿងផងដែរ។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលសការចាត់ការតាមផ្លូវច្បាប់៕