2024-03-24 07:03
42

(កំពត)កាលពីថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០២៤នេះ  ល្បែងស៊ីសងបញ្ជល់មាន់តាមប្រព័ន្ធអនឡាញ បានចាប់ផ្ដើមកំពុងបើកដំណើរការយ៉ាងរលូនឡើងវិញនៅក្នុងភូមិកំពង់ត្រាចទី ១ ឃុំកំពង់ត្រាចខាងកើតស្រុកកំពង់ត្រាចដោយគ្មានខ្លាចកោតញញេីត អាជ្ញាធរនិង សមត្ថកិច្ចបន្តិចណាទាល់តែសោះនោះប្រជាពលរដ្ឋបានសំដែងការមិនពេញចិត្តដោយគ្មានឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យទីតាំងបើកល្បែងស៊ីសងបញ្ជូនមាន់តាមប្រព័ន្ធអនឡាញនោះឡើយ។
   ល្បែងស៊ីសងបញ្ជល់មាន់តាមប្រព័ន្ធអនឡាញបេីកលេងយ៉ាងពេញបន្ទុកនៅក្នុង ស្រុកកំពង់ត្រាច ខេត្តកំពត អាជ្ញាធរនិងសម្ថកិច្ចក្នុងមូលដ្ឋានមិនមានការចុះត្រួតពិនិត្យទីតាំងនោះឡើយហើយថែមទាំងធ្វើមិនដឹងហេតុអ្វីទាំងអស់។
   ប្រជាពលរដ្ឋមានការនឿយឆ្ងល់ក៏ដូចជាមហាជនបានលើកឡើងថាបើម្ចាស់ផ្ទះលក់ការហ្វេនៅផ្លូវចូលផ្សារកំពង់ត្រាចនៅតែហ៊ានបើកល្បែងស៊ីសងបញ្ជល់មាន់តាមប្រព័ន្ធអនឡាញនៅតែបន្តលួចលាក់បើកលេងរំភើយបានយ៉ាងលូនបានដូច្នេះ។
គណៈពេលដែលសម្ដេចអធិបតី បានប្រកាសកាលពីពេលថ្មីៗនេះឲ្យអភិបាលរាជធានីខេត្ត និងកងកម្លាំងសមត្ថកិច្ចនៅតាមបណ្ដារាជធានីខេត្តទូទាំងប្រទេស បិទ និងចុះត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ក៏ប៉ុន្តែដោយឡែកតាមបណ្ដាភូមិឃុំមួយចំនួននៅក្នុងស្រុកកំពង់ត្រាចខេត្តកំពតនៅតែបន្តបើកលួចលេងលួចលាក់យ៉ាងគគ្រឹកគក្រេងនៅក្នុងស្រុកកំពង់ត្រាច ប្រឆាំងនឹងប្រសាសន៍សម្តេចបវអធិបតី យ៉ាងរំភើយ មិនតែប៉ុណ្ណ អធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចបែជារក្សាភាពស្ងៀមស្ងាត់មិនចុះបង្ក្រាប។ 
   ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងអស់នោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងបញ្ជល់មាន់តាមប្រព័ន្ធអនឡាញទាំងយប់ទាំងថ្ងៃនេះ បែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការចំពោះម្ចាស់អ្នកបើកល្បែងបញ្ជល់មាន់ទាល់តែសោះ ឬមួយទទួលបានលាភសក្ការៈ បើកភ្លើងខៀវឲ្យម្ចាស់ទីតាំងមួយនេះ បើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះទៅវិញ។
   ប្រជាពលរដ្ឋរស់នៅមូលដ្ឋានក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានសូមសំណូមពរទៅដល់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ចៈមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត គួរតែមានវិធានការយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងត្រួតពិនិត្យនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងប្រព័ន្ធអនឡាញខាងលើទាំងនេះដេីម្បីរក្សានូវ ភូមិ ឃុំ មានសុវត្ថិវត្តិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពតផង។ (សឹង រ៉ាត់)