2023-09-28 01:09
317

ពោធិ៍សាត់៖ បុរសម្នាក់បានបាត់ខ្លួន ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីលើភ្នំវាយប្រហារអស់ជាច្រើនម៉ោង ត្រូវបានសមត្ថកិច្ច និងអ្នកភូមិបានជួយសង្គ្រោះអាយុជីវិត បន្ទាប់ជាប់គុម្ពឫស្សីអស់រយៈពេលប្រមាណជាង ៤ម៉ោង នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលឱ្យប៉ះពាល់ពលរដ្ឋ ០៧ភូមិ និងផលដំណាំជាង ២ពាន់ហិកតា
សេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន MSJ TV ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ភ្លៀងធ្លាក់ជាប់ៗគ្នាអស់រយៈពេល ២យប់២ថ្ងៃកន្លងមកនេះ បានធ្វើឱ្យមានការរងគ្រោះជាច្រើន ដូចជា៖ ខូចខាតផ្លូវថ្នល់ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដីស្រែចំការ ផលដំណាំ ដោយមានចំនួន ០៧ភូមិ កំពុងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទឹកហូបោកជនរងគ្រោះជាប់គុម្ពឬស្សីត្រូវបានសង្រ្គោះមកកាន់កន្លែងមានសុវត្ថិភាព។

បន្ទាប់កើតមានគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីដែលពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ចុះបិនិត្យស្ថានភាពទឹក ផលប៉ះពាល់ និងជួយអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈពេលនេះស្ថានភាពកំពស់ទឹកបានស្រកចុះបន្ដិច ប៉ុន្តែភ្លៀងនៅបន្តធ្លាក់នោះឡើយ។

លោក វង្ស អេង អភិបាលស្រុកវាលវែង បានឲ្យដឹងថា ភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល ២យប់២ថ្ងៃនេះនៅក្នុងស្រុកវាលវែង បង្ករឲ្យមានជំនន់ជន់លិចដល់ផ្ទះប្រជាពលរដ្ឋ ចំនួន ០៧ភូមិ ក្នងនោះរងកាខូចខាត៥៣ខ្នងផ្ទះ ដំណាំស្រែចំការ ដូចជា ស្រូវ ដំឡូងមី ពោត ក្រូចពោធិ៍សាត់ ចេក ទុរេន ល្ហុង តាង៉ែន សរុបប្រមាណជាង ២ ០០០ហិកតា ធ្វើឱ្យប្រជាពលរដ្ឋជួបនូវបញ្ហាខ្វះខាតស្បៀង ចំនួន ២៦៣គ្រួសារ។ លោកអភិបាលស្រុកបានបន្ថែមថា ជំនន់ទឹកភ្លៀងនេះ បានបង្កឱ្យងាប់សត្វគោមួយ ចំនួន ០២ក្បាលផងដែរ និងខូចខាតផ្ទាំងសូឡាតម្លៃ ៣ ០០០ដុល្លារ ១ឈុត ហើយផ្លូវមួយចំនួនបានរងការខូចខាតផងដែរ។

អ្នកភូមិបាននិយាយថា នៅវេលាម៉ោងប្រមាណជាង ៩យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចអូរកំបោ ក្នុងភូមិប្រមោយ ឃុំប្រម៉ោយ ស្រុកវាលវែង មានបុរសមា្នក់ឈ្មោះ យឹន ផេង នៅខាងលើត្រូវបានទឹកជំនន់គូចហូទៅបោកជាប់គុម្ពឬស្សីជាប់រយ់ពេលប្រមាណ ៤ម៉ោង ទើបអាជ្ញាធរសង្រ្គោះបានតែពុំមានគ្រោះថ្នាក់អ្វីឡើយ គ្រាន់តែរបួសតែប៉ុណ្ណោះ។ ប្រភពបន្តទៀតថា ស្ថានភាពទឹកជំនន់ដែលហូរធ្លាក់ពីលើភ្នំឆ្នាំនេះ ដូចជារៀងកាចសាហាវខុសរាល់ឆ្នាំ ដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព ប្រសិនធ្វេសប្រហែសអាចនឹងមានគ្រោះថ្នាក់។

នៅថ្ងៃទី២៨ ខែកញ្ញានេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៍បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ និងប្រដាប់អាវុធចុះជួយអន្តរាគមន៍ និងប្រាប់ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋទាំងបីស្រុកក្រុង រស់នៅជាប់ដងស្ទឹងពោធិ៍សាត់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកវាកំពុងហូធ្លាក់ត្បិតខាងលើ ក្បាលស្ទឹងស្រកបន្តិចមែនតែភ្លៀងនៅតែបន្ត៕ លាន គ្រន