2024-02-01 08:02
67

ភ្នំពេញ៖ ស្ត្រីម្នាក់បានកាត់រូបថកជាច្រើនសម្លឹក និងរាប់រាប់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ខ្លួនបានចាញ់បោកកូនប្រសារហេងស៊យអស់ប្រាក់ពីខ្លួនរហូតជាបំណុលធនាគារវ័ន្តក និងរករឹបអូសយកផ្ទះសម្បែង ម្យ៉ាងទៀតកូនៗបង្កើតស្តីបន្ទោសព្រមទាំងកាត់កាលចោលទើបឡើងមកពីខេត្តកំពង់ស្ពឺ មកភ្នំពេញក្នុងគោលបំណងលោតទឹកពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លូន។ 

ហេតការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតមានឡើង នៅវេលាម៉ោងប្រមាណ ១០យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ នៅត្រង់ចំណុច ស្តុបបឹងទំពុនផ្លូវ២៧១ កែងនឹងផ្លូវ៣៧១ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

ស្ត្រីចំណាស់រូបនោះ បានរៀបរាប់ថា កូនប្រសារហេងស៊យបានបោកប្រាស់លុយកាក់អស់រាប់ម៉ឺនដុល្លារ និងយករថយន្តមួយគ្រឿងដែលខ្ចីលុយធនាគារទិញឲ្យធ្វើការទុកឱ្យគាត់សងបំណុលជំនួស និងដើរបោកប្រាស់អ្នកដទៃជាច្រើន មិនតែប៉ុណ្ណោះជួលផ្ទះរស់នៅជាមួយស្រីញីថែមទៀតផង។ 

ស្ត្រីម្នាក់ដដែលបានរៀបរាប់ទៀតថា កូនប្រសារហេងស៊យមានឈ្មោះ លី វ៉ាន់ ជាអ្នកសារព័ត៌មាន បានបោកយកលុយទៅទិញរថយន្តអស់ពីខ្លួន ចំនួន ២ម៉ឺនដុល្លារ និងបានខ្ចីបុកគេទិញសម្ភារៈប្រើប្រាស់ផ្សេងៗ រហូតជំពាក់បំណុលគេវ័ន្តក និងបានតូចចិត្តកូនៗបង្កើតស្ដីបន្ទោសទើបឡើងមកពីខេត្តកំពង់ស្ពឺ មកភ្នំពេញ បម្រុងមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ ប៉ុន្តែត្រូវអ្នកស្គាល់គ្នាប្រាប់គោលដៅស្នាក់ (ផ្ទះជួល) នៅម្តុំផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខ័ណ្ឌពោធិ៍សែនជ័យ រកឃើញហើយវាបានដឹកស្រីរត់គេចបាត់ប្តឹងប៉ូលិសក្នុងតំបន់នោះជួយអន្តរាគមន៍ក៏គ្មានលទ្ធផល។ 

ស្ត្រីរងគ្រោះចាញ់បោកកូនប្រសារហេងស៊យ បានទទូចស្នើសុំអន្តរាគមន៍ថ្នាក់នាំ និងសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួនកូនប្រសាររូបនោះឲ្យដោះស្រាយបញ្ហាសងបំណុលជាពិសេសកុំឲ្យដើរបោកប្រាស់អ្នកដទៃបន្តទៀត៕