2023-04-08 02:04
370

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ខ្ញុំយកក្បាលខ្ញុំ ទៅដូចជាមួយសន្តិភាព ទៅដូរនឹងការរស់រៀនមានជីវិត។ ទៅដូរនឹងការកំណែទម្រង់ទាំងឡាយ ដើម្បីការអភិវឌ្ឍន៍សេដ្ឋសង្គមវាជោគជ័យ ប៉ុន្តែខ្ញុំមិនទាន់ប្រកាសជាគ្រូជោគជ័យទេ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចពិជាមានសំណាងណាស់ដែលបានភរិយាល្អ រួមដំណើរជាមួយគ្នាបានល្អ បានកូនមកអប់រំល្អ និងកំពុងបន្តអប់រំចៅៗទៀត ប៉ុន្តែសម្តេចមិនទាន់ប្រកាសខ្លួនឯងថា ជាគ្រូជោគជ័យអ្វីដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងទៀតថា «ខ្ញុំជោគជ័យស្ទើតែគ្រប់ផ្នែកទៅហើយ ប៉ុន្តែខ្ញុំអត់ទាន់ប្រកាសថា ជាគ្រូជោគជ័យទេ»។ សម្តេចតេជោ ការធ្វើនយោបាយកជោគជ័យរហូតមិនដែលស្គាល់អ្វីថាចាញ់មានចំណុចដែលខ្លួនចាញ់ឧទាហរណ៍ធ្វើអានេះមិនជោគជ័យត្រូវកែវា ដើម្បីឈានទៅរកជោគជ័យ ប៉ុន្តែក្នុងន័យនយោបាយជាក្រមខណ្ឌទូទៅចេញដំណើរតាំងពីការតស៊ូរំដោះជាតិ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតដល់បច្ចុប្បន្ននេះ សម្តេចជាអ្នកជោគជ័យមួយក្នុ្ងងចំណោមអ្នកជោគជ័យលើពិភពលោកពីប្រទេសមួយដែលមានសង្គ្រាមបែកបាក់ជាជំរៀកៗទៅប្រទេសមួយដែលមានឯកភាពជាតិ ដោយគ្មានការប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ «ខ្ញុំយកក្បាលខ្ញុំទៅដូចជាមួយសន្តិភាព។ ទៅដូរនឹងការរស់រៀនមានជីវិត។ ទៅដូរនឹងការកំណែទម្រង់ទាំងឡាយ ដើម្បីការអភិវឌ្ឍន៍សេដ្ឋសង្គមវាជោគជ័យ ប៉ុន្តែខ្ញុំមិនទាន់ប្រកាសជាគ្រូជោគជ័យទេ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «ក្នុងគ្រួសាររបស់ខ្ញុំ កូនរបស់ខ្ញុំត្រូវបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សាទាំងអស់ ក៏ខ្ញុំមិនទាន់ប្រកាសថា ខ្លួនខ្ញុំជាអ្នកជោគជ័យដែរ ហើយទីបង្ហាត់បង្ហាញគេទេ។ ឥឡូវកំពុងបន្តជាមួយនឹងចៅ ប៉ុន្តែចៅប្រហែលជាចៅណាដែលនៅជិតអប់រំពួកគេបានច្រើនជាង»។ សម្តេចតេជោ បន្ថែមថា ការនិយាយនេះ មិនមែនបង្អាក់ដំំណើរគ្រូជោគជ័យទេ ប៉ុន្តែមើលចំណុចណាគួរលើក ចំណុចណាគួរនិយាយបន្តទៀតទៅ ដូចជា ផ្តល់នូវជាគំនិត បទពិសោធន៍ មិនមែនជាអាក្រក់ទេ៕