2023-07-04 06:07
156

 

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៥៣នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ។


ក្នុងចំណោមជនសង្ស័យចំនួន ៥៣នាក់ រួមមាន៖ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៨នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១១នាក់ (ស្រី ០នាក់)។ និងប្រើប្រាស់ ១០ករណី ឃាត់ ៣៤នាក់ (ស្រី ៣នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១០៥,៨៩ក្រាម និង៧កញ្ចប់តូច។ មេតំហ្វេតាមីន (Wy) ស្មេីនិង ១៦៩,៣១ក្រាម។ និងកូកាអុីន (Cocaine) ស្មេីនិង២៧៩០,៣៧ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៨អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ២អង្គភាព មានដូចខាងក្រោម៖
*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៨នាក់ ស្រី ១នាក់ ចាប់យក Ice ៩៧,២៦ក្រាម និង Cocaine ២៧៩០,៣៧ក្រាម។
*២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
*៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,០៣ក្រាម។
*៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៨៩ក្រាម។
*៥ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យក Ice ០,៤២ក្រាម។
*៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ស្រី ២នាក់។
*៧ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៤៤ក្រាម។
*៨ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៧កញ្ចប់តូច និង Wy ០,០៩ក្រាម។
ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព
*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ០នាក់ ចាប់យក Ice ៥,៤៧ក្រាម និង Wy ១៦៩,២២ក្រាម។
*២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ០,៣៨ក្រាម៕