2023-12-12 12:12
144

ភ្នំពេញ៖     នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆាំ្ន២០២៣នេះកម្លាំងនគរបាលប៉ុស្ដីរដ្នបាលសង្កាត់បឹងកក់ទី២ នៃអធិការដ្នាននគរបាលខណ្ឌទួលគោក បានឱ្យដឹង ថា៖ កម្លាំងមូលដ្ឋានបានចុះល្បាតក្នុងមូលដ្ឋាន សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មស រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ 
   ករណីឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនខាងលេីនេះ បានធ្វេីឡេីងកាលពីថ្ងៃទី១០ ខែធ្នូម្សិលមិញនេះ នៅចំណុចមុខផ្ទះលេខ២៤ផ្លូវលេខ៦០៨ក្រុម១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 
  ជនសង្ស័យ ឈ្មោះ ហេង គ្រីសទៀង ភេទប្រុស អាយុ២៩ជនជាតិខែ្មរមុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះលេខ២៤ ផ្លូវ៦០៨ ក្រុម១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។  
   វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូចនិងទូរស័ព្ទ០១គ្រឿង ម៉ាកNOKIAស៊េរីចាស់ពណ៌ត្រួយចេក ។
បច្ចុប្បន្នជនសង្ស័យ០១នាក់ខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕