2023-06-09 04:06
527

ភ្នំពេញ៖  មន្ត្រីប៉េអឹមរាជធានីភ្នំពេញ បាននាំខ្លួនស្រីស្អាតអ្នករកស៊ីចងការប្រាក់ និងជាមតុងតិន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាសាលសាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួយដូរបាន (សែកស្អុយ) ប្រមាណ ២០ម៉ឺនដុល្លារ។ 

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានចាប់ខ្លួននារីម្នាក់ ជាអ្នករកស៊ីចងការលុយ និងជាមេតុងទីន រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបណ្ដឹងព្រហ្មទណ្ឌពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួយដូរបាន» (ចេញសែកស្អុយ) នូវទឹកប្រាក់សរុប ២០ម៉ឺនដុល្លារ។ 

នារីជាប់ចោទមានឈ្មោះ លី គន្ធា អាយុ ២៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៨៩ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ 

ការឃាត់ខ្លួនស្ត្រីរូបនេះ តាមដីការបង្គាប់ឲ្យចូលខ្លួនលេខ២៤២ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ 

ព្រះរាជអាជ្ញាតុលសការរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ បានបញ្ជឲ្យឈ្មោះ លី គន្ធា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៨៩ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឲ្យចូលបង្ហាញខ្លួននៅការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដា្ឋនកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ ឲ្យបានមុន ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរៀងរាល់ម៉ោងធ្វើការដើម្បីសាកសួរ លើបណ្តឹងព្រហ្មទណ្ឌពីបទៈ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

ការអនុវត្តដីកាបញ្ជាឲ្យចូលខ្លួននេះ តាមបណ្ដឹងចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ របស់ជនរងគ្រោះឈ្មោះ សំ ថាវរី ភេទស្រី ឆ្នាំកំណើត១៩៩០ ជនជាតិខ្មែរ។ ស្ត្រីឈ្មោះ លី គន្ធា ជាមេតុងទីនរូបនេះ បានប្រមូលលុយពីកូនតុងទីន និងបានចងការប្រាក់គេយកទៅទិញរថយន្តទំនើប ចំនួន ០២គ្រឿង ,បើកហាងផឹកសុី និងយកទិញផ្ទះខុនដូរជាច្រើនកន្លែងទៀត។ 

សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីឈ្មោះ លី គន្ធា ក្រោយពីចេញសែកស្អុយបានព្យាយាមគេចវេសរយៈពេលជិត ២ខែ ដោយមិនទទួលខុសត្រូវ និងដោះស្រាយគ្នាទេ ហើយបានដំណឹងថានៅខេត្តព្រះសីហនុ និងតាមបណ្តាខេត្តផ្សេងជាច្រើនទៀត រហូតអស់ល័ក្ខត្រូវចាប់ខ្លួនតែម្តង៕