2023-05-03 12:05
329


កំពង់ស្ពឺ៖       មុខសញ្ញាគប់កញ្ចក់រថយន្តម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនដើម្បីកសាងសំណុំចាត់ការតាមផ្លូវច្បាប់។ 


ករណីខាងលើនេះ កើតឡើងនៅវេលាម៉ោង១៩និង៣៥នាទីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣  នៅតាមផ្លូវក្នុងភូមិកំពង់ល្វា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនសង្ស័យបានធ្វេីសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តដឹកកម្មករ-កម្មការិនី ដែលធ្វេីដំណេីរឆ្លងកាត់តាមភូមិសាស្រ្ដខាងលេីបណ្តាលអោយបែកកញ្ចក់ផ្នែកខាងមុខ។ 
នគរបាលបានឲ្យដឹងថា រថយន្ដដែលរងការគប់បែកកញ្ចក់ជាកម្មសិទ្ធរបស់ឈ្មោះ ជា សិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិកំពង់ល្វា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រថយន្តរងគ្រោះ ម៉ាកហុីយ៉ាន់ដាយ កូរ៉េពណ៍ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-8710។ 
ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅថៃ្ង០២ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានស្រាវជ្រាវ និងឈានទៅឃាត់ជនសង្ស័យម្នាក់មានឈ្មោះ ហ៊ុន ហាន ហៅឡុញ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ 
បច្ចុប្បន្នសមត្ថកិច្ចបាននាំជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកសំរោងទងដេីម្បីសាកសួរ និងចំណាត់ការតាមនីតិវិធីបន្ដ៕