2023-05-03 06:05
370

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជាប្រធានគណៈកម្មាធិកាសាខាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីក្នុងជួរគណៈកម្មាធិការសាខាអនុសាខាស្រុកថ្ពង រួមទាំងសហការី បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីពេលកន្លងទៅបណ្តាលឲ្យខូចខាតផ្ទះ ចំនួន១៥៣ខ្នង ធ្ងន់ធ្ងរ ចំនួន៤ខ្នង មធ្យម ១០ខ្នង តិចតួច ១៣៩ខ្នងនៅក្នុងឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ឯកឧត្តមបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ ឯកឧត្តមបន្តទៀតថា ថ្វីត្បិតតែអំណោយមនុស្សធម៌របស់សាខាដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចនឹងការខាតបង់របស់បងប្អូនតែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំពិសេសកាកបាទក្រហមកម្ពុជា។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាតក្រហមកម្ពុជា ធ្លាប់បានលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាដោយមិនទុកនរណាម្នាក់ចោល និងទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា”។ 
សម្ភារៈដែលសាខាបានផ្ដល់ជូនគ្រួសាររងគ្រោះធ្ងន់រួមមាន ៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១យួរ,នំធុង ១ធុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ,តង់ ១,ឃីត ១កញ្ចប់,និងថវិកា ១០០,០០០រៀល។ 
សម្ភារៈដែលសាខាបានផ្ដល់ជូនគ្រួសាររងគ្រោះមធ្យមរួមមាន ៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១យួរ,នំធុង ១ធុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ,និងថវិកា ៥០,០០០រៀល។ 
សម្ភារៈដែលសាខាបានផ្ដល់ជូនគ្រួសាររងគ្រោះស្រាលរួមមាន ៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១យួរ,នំធុង ១ធុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ,និងថវិកា ៣០,០០០រៀល៕