2023-07-28 05:07
324


រតនគិរី៖     អគ្គិភ័យបានឆាបឆេះ ភោជនីយដ្ឋាន “ពន្លឺ ថ្មី” អស់ទាំងស្រុង នីវេលាម៉ោងប្រមាណ ១១យប់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។


   បន្ទាប់ពីកើតហេតុ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះមកពន្លត់អគ្គីភ័យដោយអស់ទឹកជាង ៣០ឡាន មកទល់ព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ទើបអាចគ្រប់គ្រងបាន។
   ជនរងគ្រោះមានឈ្មោះ ងួន ចាន់ទ្រី អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុលោកបានបាត់ម៉ូតូ ០១គ្រឿង ម៉ាក ស៊ូមើ ខណៈទ្វារខាងមុខចាក់សោរ ប៉ុន្តែទ្វារចំហៀងបានចាក់គន្លឹះខាងក្នុង នៅពេលមានអគ្គិភ័យនៅខាងក្រោយ លោកបានមើលទ្វារចំហៀងឃើញមានស៊ុមទ្វាររប៉ើកមួយចំហៀង ហើយលោកបានឃើញស៊ុមនឹងជ័រដាក់នៅផ្នែកខាងមុខមួយចំហៀង។
   លោកបានបញ្ជាក់ថា ករណីឆេះនេះ គឺមានគេលួចដុតនៅម្តុំធុងបាស់ខាងក្រោយ ហើយបានបន្តយកម៉ូតូទៅ តាមក្រោយ មិនមែនទុសេខ្សែភ្លើងនោះឡើយ។ លោក សូមអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន ចុះស្រាវជ្រាវចាប់ជនបង្កយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕