2023-04-23 10:04
276

បន្ទាយមានជ័យ៖ ខ្យល់កន្រ្ទាក់លាយឡំនឹងភ្លៀងផ្គរយ៉ាងខ្លាំងក្នុងទីរួមស្រុកមង្គលបូរី បណ្តាលឲ្យបាក់ប៉ាណូកាត់ទទឹងផ្លូវជាតិលេខ៥ សង្កត់រថយន្តមួយគ្រឿង កំពុងបើកបរត្រង់ចំណុចជិតមុខអធិការនគរបាលស្រុករងការខូចធ្ងន់ធ្ងរ កាលពីព្រលប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះ ។
  
លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានឲ្យដឹងថា បាតុភូខ្យល់កន្ត្រាក់នេះបង្កឲ្យបាក់បាណូកាត់ទទឹងផ្លូវជាតិដែលមិនទាន់មានលារផ្សាយពាណិជ្ជកម្មជាអ្វីសង្កត់រថយន្តមួយគ្រឿងប្រភេទដឹកទំនិញមួយគ្រឿងពណ៍សចំលើទ្រុងមិនបណ្តាលអោយគ្រោះថ្នាក់ដល់អ្នកបើកបរឬអ្នកធ្វើដំណើរផ្សេងទៀតឡើយ។
    
បច្ចុប្បន្នក្រុមការងារកំពុងចាត់ចែងរុសរើប៉ាណូដែលបាក់ដើម្បីកុំអោយកកស្ទះចរាចរណ៍៕