2023-09-29 02:09
204

ព្រះសីហនុ៖ ក្រុមអ្នកសារព័ត៌មានជាង ៨០នាក់ មកពីប្រទេសជាប់ទន្លេមេគង្គបានជួបជុំគ្នា នៅសាលប្រជុំសណ្ឋាគារសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងកម្មវិធីដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាននៃបណ្តាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្រោមប្រធានបទ «ទន្លេរួម និងអនាគតរួម» ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតំណាងស្ថានទូតប្រទេសពាក់ព័ន្ធផងដែរ។ 

ជាកិច្ចចាប់ផ្តើម លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោទស្សន៍ ជាប្រធានគម្រោង មានមតិស្វាគមន៍អង្គពិធីដោយលើកឡើងថា ទស្សនកិច្ចបញ្ចប់វគ្គរបស់អ្នកសារព័ត៌មាន នៃបណ្តាប្រទេសជាប់ទន្លេមេគង្គ-ឡានឆាង ដោយផ្តោតលើប្រធានបទ «ទន្លេរួម និងអនាគតរួម»។ លោក ផុស សុវណ្ណ បានបន្ថែមទៀតថា កម្មវិធីនេះ បង្កើតឡើង ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពនៅក្នុងតំបន់មេគង្គ-ឡានឆាង ដែលជាជំរករបស់ប្រជាជនជាង ១ពាន់៦០០លាននាក់ គិតត្រឹមឆ្នាំ២០១៩។ 

ប្រធានគម្រោងមេគង្គ-ឡានឆាង បានបញ្ជាក់ថា «ទន្លេមេគង្គជាប្រភាពទឹក ប្រភពម្ហូបអាហារ និងប្រភពថាមពលដ្ឋានសក្តានុនៃតំបន់ប្រកបដោយប្រវត្តិសាស្ត្រ វប្បធម៌ សម្បូរបែប ការរស់នៅប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកនៅក្នុងតំបន់»។ លោកបានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន នៃបណ្តាប្រទេសជាប់ទន្លេមេគង្គ-ឡាន បានចាប់ផ្តើមរយៈពេល ២ឆ្នាំកន្លងទៅហើយ សម្រាប់ថ្ងៃនេះ ជាទស្សនកិច្ចវគ្គបញ្ចប់នៃគម្រោងមេគង្គ-ឡានឆាងតែម្តង។ 

លោក អ៊ូ ជាន់ពីង ទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាមាតិចិនប្រចាំកម្ពុជា បានថ្លែងថា តាងនាមស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ជឿងជាក់ថា កម្មវិធីបណ្តុះបណ្តាលនាលើកនេះ នឹងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសមេគង្គ-ឡាងឆាងទាំង៦ថែមមួយកម្រិតទៀត និងជម្រុញការយល់ដឹងមិត្តភាពរវាងប្រជាជនទាំង៦ ប្រទេស រួមមាន៖ ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ «ផឹកទឹកទន្លេមានប្រភពតែ»។ 
ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា «ប្រទេសទាំង៦បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅខែមីនា ឆ្នា២០១៦ រយៈពេល ៧ឆ្នាំកន្លងមកនេះ ប្រទេសមេគង្គ-ឡាងឆាងទាំង៦ បានរួមគ្នាស្រោចស្រពបុប្ផានៃសហប្រតិបត្តិការចែករំលែកលទ្ធផលជាមួយគ្នា»។ «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានរីកលូតលាស់ធំធាត់ពីពន្លកតូចមួយរហូតក្លាយជាដើមឈើដ៏ខ្ពស់ បានពាំនាំនូវអត្ថបហរយោជន៍ជាក់ស្តែងដល់ប្រជាជនបណ្តាប្រទេសជាប់ទន្លេមេគង្គ និងដើរតួនាទីដ៏សំខាន់ជម្រុញកិច្ចសហប្រតិបត្តិការ កិច្ចកសាងសហគមន៍វាសនារួមសម្រាប់ប្រទេសមេគង្គ-ឡានឆាង»។ លោក អ៊ូ ជាន់ពីង ទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាមាតិចិនបន្ថែម។ 

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានគាំកម្មវិធីនេះ តាមរយៈមូលនិធិ «មេគង្គ-ឡានឆាង»។ កម្ពុជាមានកិច្ចសហប្រតិបត្តិការមេគង្គ ដែលជាកិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់ដែលមានការចូលរួមពីបណ្តាប្រទេសតាមទន្លេមេគង្គ ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ លោករដ្ឋមន្ត្រីបានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះ មានដៃគូរអភិវឌ្ឍន៍សំខាន់ៗ មានចិន ជប៉ុន កូរ៉េ  ឥណ្ឌា អាមេរិក សភាពអឺរ៉ុប និងធនាគារអភិវឌ្ឃន៍អាស៊ីជាដើម ក្នុងគោលបំណងធានាការអភិវឌ្ឍន៍ និងការប្រើប្រើធនធានទន្លេមេគង្គប្រកបដោយចីរភាពរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមធ្វើឲ្យប្រសើឡើងនូវជីវភាពរស់នៅរបស់ប្រជាជន កាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍ក្នុងចំណោមប្រទេសនៅក្នុងតំបន់ គាំទ្រការកសាងសហគមន៍អាស៊ាន ដោះស្រាយបញ្ហាប្រឈមនានានៅក្នុងតំបន់មេគង្គ។ 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាកិច្ចសហប្រតិបត្តិការមួយ ក្នុងចំណោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ ត្រូវបានបង្កើតឡើងចាប់តាំងខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសអនុតំបន់ទន្លេមេគង្គ និងបន្ថយគម្លាតអភិវឌ្ឍន៍ លើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិន»។ 

លោករដ្ឋមន្ត្រី បានបន្ថែមថា កិច្ចសហបហរតិបត្តិការនេះ ផ្តោតលើសរស្តម្ភ៣ រួមមាន៖ ទី១- កិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខ ទី២- ការអភិវឌ្ឍន៍ប្រកបដោយចិរភាព និងទី៣- ការផ្លាស់ប្តូរទំនាក់ទំនងសង្គម វប្បធម៌ ប្រជាជន និងប្រជាជន។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង មានវិស័យអទិភាព៥ ១- ការតភ្ជាប់ ២- សមត្ថភាពផលិត ៣- កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ៤- ធនធានទឹក និងកសិកម្ម និង៥- កាត់បន្ថយភាពក្រីក្រ។ 

ជារួមកិច្ចសហប្រតិបត្តិការនេះ បានលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងអនុតំបន់ លើកម្ពស់សុខមាលភាពរបស់ប្រជាជន គាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងដំណើរសមាហកម្មនៅក្នុងតំបន់ ក៏ជាការជម្រុញរបៀបវីរការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ហើយប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីដ៏សំខាន់បង្កើតការយល់ដឹងរបស់សាធារណៈជនចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងជាមធ្យោបាយដ៏មានសារៈសំខាន់ក្នុងការចែករំលែកនូវព័ត៌មាន «សេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌ នៃប្រទេសជាសមាជិក»៕