2024-02-20 03:02
61

ព្រះសីហនុ៖ សកម្មជនគណបក្សភ្លើងទៀន ចំនួន ០៣រូប នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានសម្រេចចាកចេញពីគណបក្សមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ 

មន្ត្រីគណបក្សភ្លើងទៀនទាំង ០៣រូប បានសម្រេចបោះបង់ចោលគណបក្សចាស់ រួមមាន៖ ទី១- លោក ឃួន សារឿន ជាអនុប្រធានគណបក្សភ្លើងទៀនស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, ទី២- លោក ហេង ដារ៉ា សមាជិកប្រតិបត្តិគណបក្សភ្លើងទៀនស្រុកស្ទឹងហាវ និងទី៣- លោក អ៊ុន បន ប្រធានគណបក្សភ្លើងទៀនឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ 

សម្រាប់ការចាកចេញនេះ ធ្វើឡើងបន្ទាប់ពីពួកគេអស់ជំនឿលើមេដឹកនាំគណបក្សភ្លើងទៀន ពោលពុករលួយ បក្ខពួកនិយម និងអសមត្ថភាពក្នុងការដឹកនាំគណបក្សតែម្តង៕