2024-01-28 12:01
68

(ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើស២៥៨គ្រឿង ក្នុងនោះរថយន្ត៣៦គ្រឿង និងម៉ូតូ២២២គ្រឿង។
    ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភ។
   ជាលទ្ធផល តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល សមត្ថកិច្ចបាន ឃាត់យានយន្តល្មើស សរុបចំនួន២៥៨គ្រឿង (រថយន្ត ចំនួន៣៦គ្រឿង, ម៉ូតូ ចំនួន២២២គ្រឿង)៖*ទី១៖ ល្មើសជាតិស្រវឹង ចំនួន៧៤គ្រឿង៖ កម្រិត០.២៥-០.៣៩ mg/L ចំនួន១៦គ្រឿង អ្នកបើកបរម៉ូតូ ចំនួន៧នាក់ អ្នកបើកបររថយន្ត ចំនួន៩នាក់, កម្រិត ០.៤០mg/L ឡើង ចំនួន៥៨គ្រឿង អ្នកបើកបរម៉ូតូ ចំនួន៣២នាក់ និងអ្នកបើកបររថយន្ត ចំនួន២៦នាក់។ *ទី២៖ បទល្មើសផ្សេងៗ ចំនួន១៨៤គ្រឿង៖ អត់មួកសុវត្ថិភាព ចំនួន១៨០គ្រឿង ដឹកសំពីងសំពោង១គ្រឿង ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង១គ្រឿង ម៉ូតូជិះបញ្ច្រាស់១គ្រឿង និងអ្នកបើកម៉ូតូមានសារធាតុញៀន១គ្រឿង។
*ទី៣៖ សម្រាប់យានយន្តទាំងនេះ ត្រូវផាកពិន័យចំនួន១៨៦គ្រឿង, នៅសល់៧២គ្រឿង, រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ៦១គ្រឿង (រថយន្ត១៥គ្រឿង និងម៉ូតូ៤៦គ្រឿង) និងបញ្ជូនទៅការិយាល័យចរាចរណ៍១០គ្រឿង។