2023-08-09 08:08
193


ភ្នំពេញ៖ បុរសម្នាក់ជាជនអនាថាត្រូវបានគេប្រទះឃើញដេកស្លាប់ដោយសង្ស័យថាខ្យល់គរនៅក្នុងបរិវេណតារាងបាល់ទះមួយកន្លែងនៃភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ។ 
   ជនរងគ្រោះភេទប្រុសមិនស្គាល់ឈ្មោះច្បាស់នោះទេគ្រាន់តែឮគេហៅថា អាតឿៗ វ័យប្រហែលជិត៣០ឆ្នាំ ស្នាក់នៅក្នុងសមាគមលៀសហាល តំបន់មិនរៀបរយ ក្រោយវត្តគោកបញ្ជាន់ ភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ 
  តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ជាម្ចាស់តារាងបាល់ទះបានឱ្យដឹងថា ជនរងគ្រោះតែងតែមកមេីលគេលេងបាលទះជាញឹកញាប់ដែរ ហេីយមុនពេលកេីតហេតុរូបគាត់បានទិញបាយឱ្យហូបនិងឱ្យចេញពីកន្លែងហ្នឹងទៅ តែជនរងគ្រោះមិនទៅណាទាំងអស់ ក៏អង្គុយលេងនៅក្បែរតារាងបាល់។ បន្ទាប់មកស្រាប់តែដេកត្រដរខ្យល់ស្លាប់បាត់ទៅ ទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។ 
   ក្រោយទទួលព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវរកសាច់ញាតិដើម្បីប្រគល់សពឱ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕