2023-07-05 04:07
134

ភ្នំពេញ​៖​ ស្ត្រី២នាក់បានរងរបួសធ្ងន់ស្រាលខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តបុកពេញទំហឹង​ កាលពីវលាម៉ង៩យប់​ ថ្ងៃទី៤ ​ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចមុខច្រកផ្សារទួលគោក​ តាមបណ្តោយផ្លូវលេខ៦១៤​ កែងផ្លូវលេខ២៨៩​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញស្ត្រីពីរនាក់ជិះម៉ូតូម៉ាកឃ្លីកពណ៌​សលាយខ្មៅ ​ ពាក់ស្លាកលេខភ្នំពេញ1BR 9285 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៦១៤​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកតូយ៉ូតា Cross​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BL 8291 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៩​ ក្នុងទិសដៅពីជេីងទៅត្បូងជ្រុលបុកពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់រងរបួសបាក់ភ្លៅនិងម្នាក់ទៀតរបួសស្រាល។

ចំណែកម៉ូូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។