2024-02-07 02:02
55

កំពង់ចាម៖ ពិតជាសាហាហួសដោយសារឥទ្ធិពលនៃគ្រឿងស្រវឹងបានធ្វើទាស់ឲ្យកើតទំនាស់ពាក្យសម្តីគ្នាឈានដល់ការកាប់ប្រហារលើបុរសម្នាក់ ដាច់ប្រអប់ដែម្ខាងក្នុងវង់ផឹកស៊ី។ 

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២២និង១៥ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច ភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ 
ជនសង្ស័យ ឈ្មោះ មុត សីហា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិ-ឃុំខាងលើ បានយកកាំបិតខ្វាវកាប់ទៅលើជនរងគ្រោឈ្មោះ ហេង សម្បត្តិ ហៅរ៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវជាមិត្តភក្តិ ធ្វើកម្មករជាមូយគ្នា និងរស់នៅភូមិ-ឃុំជាមួយគ្នាបណ្តាល របួសធ្ងន់ដាច់ប្រអប់ដៃម្ខាង។ 

ចំពោះមូលហេតុដោយសាទំនាស់ពាក្យសម្ដីពេល ផឹកស្រវឹងស្រាហើយជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងតាមនិតិវិធី