2023-12-08 01:12
177

បាត់ដំបង៖  នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣  វេលាម៉ោង ០៩៖២០នាទី នៅចំណុចក្រុមទី4 ភូមិ កញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង   មានករណីគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទមីនតោន  មួយករណីបណ្ដាលឲ្យបុរសអ្នកបើបរត្រាក់ទ័រម្នាក់របួសធ្ងន់ធ្ងរ ។ ហេតុការណ៍ខាងលើនេះកើតឡើង ស្របពេលដែលជនរងគ្រោះកំពុងតែបើកភ្ជួររាស់ក្នុងដីចំការដំឡូង ស្រាប់តែប៉ះចំមីនតោនដែលបន្សល់ទុក្ខពី ពីសម័យមុន បណ្ដាលឲ្យផ្ទុះលាន់ដូចផ្គររន្ទះផ្សែងខ្មៅពេញផ្ទៃមេឃតែម្ដង ដែលបណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់ធ្ងរ លើកផ្ទៃមុខ ក្រោយកើតហេតុក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ចំណែកឯត្រាក់ទ័រ វិញរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ ។ ជនរងគ្រោះមានឈ្មោះ ភន ភេទ  ភេទប្រុស អាយុ ២៨ ឆ្នាំ ស្នាក់នៅក្រុមទី៤ ភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។