2023-06-07 08:06
562

ភ្នំពេញ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតដោយចង.កស្លាប់ខ្លួនក្នុងបន្ទប់ជួលដោយសារមានវិបត្តិផ្លូវចិត្ត។

ករណីស្ត្រីកម្មការិនីរោងចក្រចង.កសម្លាប់ខ្លួនខាងលើ កើតឡើងនៅយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នេះ ត្រង់បន្ទប់ជួលលេខ៧ ក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

ស្រ្តីរងគ្រោះមានឈ្មោះ គ្រី ស្រីវ៉ា អាយុ ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើត នៅឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ 

តាមសាច់ញាតស្ត្រីរងគ្រោះ បានឲ្យដឹង ជនរងគ្រោះជាស្ត្រីមេម៉ាយបានលែងលះជាមួយប្ដីប្រហែលជាបីទៅបួនឆ្នាំមកហើយ និងស្នាក់បន្ទប់ជួលនៅជាមួយក្មួយស្រីរយៈពេល ២ខែ ដើម្បីធ្វើការងាររោងចក្រ ប៉ុន្តែការងារម្ដងមានធ្វើម្ដងអត់ធ្វើ ទើបបណ្ដាលឱ្យប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តសម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងតែម្តង។

មុនពេលកើតហេតុក្មួយស្រីជនរងគ្រោះចេញពីធ្វើការរោងចក្រ និងគោះទ្វារហៅមីងឲ្យបើកទ្វាបន្ទប់ ប៉ុន្តែមិនឆ្លើយបានប្រាប់ម្ចាស់ផ្ទះជួល និងគាស់សោចូលស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះចង.កសម្លាប់ខ្លួនឡៅតឿ នៃបន្ទប់បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។ 

សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច្ច័យ និងត្រួតពិនិត្យសព ធ្វើកំណត់ហេតុរួចប្រគល់សពឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕