2024-03-12 04:03
53

(បាត់ដំបង) គ្រាប់កាំភ្លើងអាកាចំនួន១០កេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញខណៈកំពុងភ្ជួរដីចំការ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរួចមក កម្លាំងផ្នែកសឹករងសំពៅលូន សហការជាមួយកម្លាំងនគរបាលវរៈ៨១៧ និងកម្លាំងវរៈសេនាតូច៥៣៣ រួមជាមួយក្រុមការងារសុីម៉ាក់បានចុះទៅពិនិត្យជាក់ស្តែងតែម្តង ។

ក្រោយពីចុះពិនិត្យ ឃើញថាគ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញជាប្រភេទគ្រាប់កាំភ្លើង អកាស សរុបទាំងអស់ចំនួន ១០កេះ ស្មើនឹង ៧០០០គ្រាប់ បន្ទាប់មកក្រុមការងារសុីម៉ាក់បានយកទៅរក្សារទុកដើម្បីរង់ចាំធ្វើការដុតបំផ្លាញចោលនៅពេលក្រោយ៕